ព័ត៌មានជាតិ

ភ្នាក់ងារឥណទានមីក្រូហិរញ្ញវត្ថុ ហ៊្វូណនម្នាក់ ជួបគ្រោះថ្នាក់ចរាចណ៍ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់!

តាកែវ: បុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក ដែលធ្វើដំណើក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០និង៩១ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មុខរបរភ្នាក់ងារឥណទានហ៊្វូណន បើកបរម៉ូតូម៉ាកហុងដា C125 ស៊េរី២០១៥ ពាក់ផ្លាកលេខកំពត 1H-6134 លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដឹកទឹកកក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជុំ រាល់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ក្រោយពេលកើតហេតុម្ចាស់បើកបរម៉ូតូសណ្តោងរ៉ឺម៉កបានរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំជំងនាញចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីបំពេញសំណុំបែបបទតាមនិតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់