ព័ត៌មានជាតិ

មុននេះបន្តិច រថយន្តបាឡែនបុករះម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ផ្អើលទាំងថ្ងៃ!

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-1843 បុករះម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត នៅទល់មុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់