ព័ត៌មានកីឡា

សប្តាហ៍ទី៣ Knock Out Series រកឃើញកីឡាករ ២រូប​ ឡើងទៅវគ្គបន្ទាប់

ការប្រកួតប្រដាល់ដណ្ដើមជើងឯក នៅព្រែកកំពិសប៉ុស្តិលេខ៥ ក្នុងកម្មវិធី TV5 Knock Out Series By K.cement រដូវកាលថ្មី នាសប្តាហ៍ទី៣ រកឃើញកីឡាករ ២រូប ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គបន្ទាប់។

កីឡាករដែលត្រូវឡើងទៅវគ្គបន្ទាប់មាន៖
-សំអាង ឌុន បានយកឈ្នះ ខុន សុីចាន់ ដោយពិន្ទុ
-រិទ្ធិ មុន្នី បានយកឈ្នះ ឯម វាសនា ដោយពិន្ទុដូចគ្នា
ក្រៅពីគូរដណ្តើមពានរង្វាន់ ២រូបនេះ ក៏មានគូអន្តរជាតិ ពុយ វណ្ណៈ របស់កម្ពុជាបានផ្លួលកីឡាករ យីងដែងសាមេតតាត់យ៉ា របស់ថៃឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។

ដូច្នេះហើយកីឡាករ ២រូប ដែលទទួលជ័យជម្នះនៃសប្តាហ៍ទី៣នេះ នឹងត្រូវឡើងទៅដំណាក់កាលបន្ទាប់ទៀត ក្នុងការដណ្តើមយកពានរង្វាន់៕

រិទ្ធិ មុន្នី

មតិយោបល់