ព័ត៌មានជាតិ

Update៖ ប្រើប្អូនថ្លៃឲ្យមកយកលុយនៅក្នុងឡាន បែរជាឡើងបើករថយន្តបញ្ឆេះទៅបុករះម៉ូតូ និងមនុស្សឲ្យរងរបួសធ្ងន់

ភ្នំពេញ: នារីវ័យក្មេងម្នាក់ មិនចេះទាំងរថយន្តផងឡើង បើកបុករះម៉ូតូ៣គ្រឿង និងមនុស្ស៣នាក់បណ្ដាលឲ្យរងរបួសធ្ងន់ រួចរថយន្តបន្តទៅបុកបង្គោលប៉ាន់ណូទៅមុខលែងរួចនិងខូចខាតផ្នៃកខាងមុខយ៉ាងដំណំផងដែរ។

ហេតុការណ៍គ្រោះថ្នាកចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ទល់មុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ភូមិទ្រា៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកបើករថយន្តមានឈ្មោះ យ៉ាប ចាន់សឹរីរត័្ន ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំថ្នល់ទទឹង ស្រុកអង្គរស្នួល ខេត្តកណ្ដាល។

ចំណែកជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ចាន់ សុភក្រ័ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទី២មានឈ្មោះ លឿង ស្រីទូច ភេទស្រី អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកម្នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណទេ។

បើតាសម្ដីអ៊ំស្រីដែលត្រូវជាម្ដាយ និងបងស្រីជនរងគ្រោះទាំង២ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្អូនស្រី រួមនឹងកូនស្រី បាននាំគ្នាមកទិញខោអាវនៅផ្សារស្ទឹងមានជ័យថ្មី ពេលដែលទិញបានក៏នាំគ្នាប្រឡប់មកផ្ទះវិញ ខណ:ពេលដែលកំពុងដើរចេញពីផ្សារ ស្រាប់មានរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់លេខ ភ្នំពេញ 2AJ-1843 បើកបរដោយនារីវ័យក្មេងម្នាក់ បានបើកមកបុករះម៉ូតូចំនួន៣គ្រឿង និងរថយន្តបន្តល្បឿនមកបុកកូននិងប្អូនស្រីរបស់គាត់ និងនារីម្នាក់ទៀត ដែលបានដើរចេញពីរផ្សារទាំងអស់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានគេដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ បន្ទាប់ពីរថយន្តបានបុកម៉ូតូនិងមនុស្សរួច រថយន្តមិនទាន់អស់ល្បឿនក៏ទុកបុកបង្គោលប៉ាន់ណូគាបជាប់ទៅមុខលែងរួច។ ចំណែកតៃកុងដែលជាបើកនោះមិនមែនជាម្ចាស់រថយន្តទេ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តដែលត្រូវជាបងថ្លៃបានឲ្យដឹងថា គាត់បានបបួលប្អូនថ្លៃដែលជាអ្នកបើករថយន្តបង្ក មកទិញខោអាវនូវផ្សារស្ទឹងមានជ័យថ្មីនេះដែរ ពេលដែលចេញមកផ្ទះរូបគាត់ជាអ្នកបើករថយន្តហើយមកចតនៅចិញ្ចើមផ្លូវមុខផ្សារស្ទឹងមានជ័យថ្មី រួចក៏បាននាំគ្នាដើរចូលទៅទិញខោអាវនូវក្នុងផ្សារ ពេលដែលកំពុងតែដើរមើលខោអាវទើបរូបបាននឹកឃើញថាភ្លេងការបូបលុយនូវក្នុងឡាន ហើយនៅពេលនោះដែលគាត់ហុចសោឲ្យទៅប្អូនស្រីហើយស្រាប់ថា ទៅចាក់សោរថយន្ត ហើយយកកាបូបលុយមកឲ្យបងព្រោះបងភ្លេចយកលុយមកហើយ មួយសន្ទុះគាត់បានលឺគេថាមានរថយន្តបុករះម៉ូតូនិងមនុស្សពេលដែលគាត់បានងាកមើលស្រាប់តែឃើញរថយន្តរបស់គាត់បុកគេទៅវិញ គាត់ក៏បានដឹងថាប្អូនថ្លៃរបស់គាត់ចេះបើកឡានអត់ ពេលសមត្ថកិច្ចសួរនាំទៅទើបដឹងនារីវ័យក្មេងនោះអត់ចេះបើករថយន្តទេ ។

បើតាមចម្លើយពីនារីវ័យក្មេងដែលបានបើករថយន្តបុករះម៉ូតូនិងមនស្សឲ្យរងគ្រោះបានឲ្យដឹងថា រូបគេបានបើកទ្វារថយន្តនិងបានយកលុយហើយដែ ហើយនូវពេលនោះដែមិនដឹងថាយ៉ាងម៉េច រូបនាងបានចាក់សោបញ្ឆេះរថយន្ត ស្រាប់តែរថយន្តបានទៅ នៅពេលនោះនាងក៏ភ័យហើយក៏បានជាន់ហ្គាស្មានថាជាហ្រ្គាំង ទើបបណ្ដាលឲ្យរថយន្តទៅបុកបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់