ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា កំពុងធ្វើការលើ Sensor កាមេរ៉ាដែលអាចផ្តិតយករូបភាពវីដេអូក្នុងល្បឿន ១០០០ ប៉ុស្តិ៍/វិនាទី សម្រាប់បំពាក់លើកំពូលស្មាតហ្វូនម៉ូឌែលក្រោយរបស់ខ្លួន ប្រជែងជាមួយ Xperia XZ1 និង Premium របស់ក្រុមហ៊ុន Sony ដែលកំពុងកាន់កាប់តំណែងស្មាតហ្វូនថតរូបបែប Slow-motion ស្អាតជាងគេបំផុត។

ប្រភពដដែលបន្ថែមថា Sensor កាមេរ៉ាថ្មីដែលនឹងមានល្បឿនចាប់យករូបភាពដ៏អស្ចារ្យនោះ នឹងចាប់ផ្តើមដំណើរការផលិតទ្រង់ទ្រាយធំនៅខែវិច្ឆិកា ហើយត្រូវគេជឿថា នឹងយកទៅបំពាក់ឱ្យ Galaxy S9 ដែលនឹងប្រកាសចេញក្នុងខែមិនា ឆ្នាំ ២០១៨។
ខុសពីបច្ចេកវិទ្យាដែលក្រុមហ៊ុន Sony ប្រើលើស្មាតហ្វូនត្រកូល Xperia ទាំងពីរម៉ូឌែល ដែលប្រើស្រទាប់ Sensor កាមេរ៉ាបីរួមបញ្ចូលគ្នា ដើម្បីចាប់យករូបភាពមួយពាន់ប៉ុស្តិ៍/វិនាទី ក្រុមហ៊ុន Samsung ប្រើតែ Sensor ចាប់រូបភាពតែពីររួមគ្នាប៉ុណ្ណោះ ហើយបន្ទាប់ត្រឡប់វា ដើម្បីដាក់បញ្ចូលនូវបន្ទះ DRAM ដើម្បីផ្ទុកទិន្នន័យរូបភាពថតចេញពីកាមេរ៉ាបណ្តោះអាសន្ន។
តាមបច្ចេកទេសនៃរចនាសម្ព័ន្ធរូបភាពថ្មីនេះ វាធ្វើឱ្យកាមេរ៉ារបស់ស្មាតហ្វូនអាចចាប់យករូបភាពក្នុងល្បឿនរហូតដល់ ១០០០ ប៉ុស្តិ៍/វិនាទីបាន ហើយវាជួយឱ្យក្រុមហ៊ុនជៀសផុតពីជម្លោះប៉ាតង់ជាមួយក្រុមហ៊ុន Sony ផងដែរ៕
https://youtu.be/z-MQ6UKVYlU
ប្រភពព័ត៌មានៈETNews
មតិយោបល់