Post News Media ព័ត៌មានជាតិ ​ម៉ូតូបត់មិនប...

​ម៉ូតូបត់មិនប្រយ័ត្នបុកជាមួយរថយន្តបើកលឿន.. ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវ២១ក្រុងតាខ្មៅ!

កណ្តាល: កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១​៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ធ្ងន់ និងស្ត្រីម្នាក់ស្លាប់ នៅ​​តាមបណ្ដោយផ្លូវ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-1799(គ្មានមួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)អ្នកបើកបរម៉ូតូឈ្មោះ សែត សាវឿន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ)។ និងអ្នករួមដំណើរពីក្រោយឈ្មោះ ម៉ុល ចាន់ដា ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(បានស្លាប់នៅក្នុងមន្ទីរពេទ្យជ័យជម្នះ)។
ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកHIGHTLANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-6859 អ្នកបើករថយន្តឈ្មោះ សែម សម្បត្តិ(ឃាត់ខ្លួន) ភេទ​ប្រុស អាយុ​២៩ឆ្នាំ នៅភូមិក្រាំងត្រែង​ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រថយន្តបើកក្នុងទិសដៅពីជើង​ទៅត្បូង។

ចំពោះករណីនេះ មធ្យោបាយដែលពាក់ព័ន្ធ​បានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី​។

មូលហេតុមកពី អ្នកបើកម៉ូតូ​បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែក​រថយន្ត​បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕