ព័ត៌មានជាតិ

ស្លាប់១នាក់ និងរងរបួស៣នាក់នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទី នៅលើវិថីផែ ចំណុច ជិតមន្ទីរសាធារណៈការខេត្ត ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តធុនធំម៉ាក HOWO ពណ៌ក្រហម ពាក់ស្លាកលេខ AT07-3-0119 អ្នកបើកបរឈ្មោះ អ៊ុន សួស ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ មានទិសដៅពី លិច ឆ្ពោះទៅ កើត លុះមកដល់ចំណុចខាងលើ បានគៀរលើកទី១ នឹងម៉ូតូ ០១គ្រឿងម៉ាក ZOOMER ពណ៌ ក្រហម-ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ លឹម កាសា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ រួចរថយន្តបង្កបានបើកបន្តទៅមុខ បុកលើកទី២ នឹងម៉ូតូ ០១គ្រឿងម៉ាក HONDA FUTURE ពណ៌ ក្រហម-ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ណុប ធារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនML រួមដំណើរមួយគ្រួសារមានគ្នា៣នាក់ ១-ឈ្មោះ ស្រី ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ ២-ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស ៣-ឈ្មោះ ផុន ស្រីលាភ អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ស្របគ្នាទាំងអស់ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស១នាក់ និងរងរបួសមនុស្ស ០៣នាក់ ៖
១-ឈ្មោះ ស្រី ផល្លា ប្រពន្ធអ្នកបើកបរម៉ូតូ HONDA FUTURE ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
២-ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល
៣-ឈ្មោះ ផុន ស្រីលាភ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល
៤-ឈ្មោះ លឹម កាសា ភេទស្រីអ្នកបើកបរម៉ូតូ ZOOMER រងរបួសស្រាល
ជនរងគ្រោះទាំងបី បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។បញ្ជាក់÷ អ្នកបើកបររថយន្តបង្ក ត្រូវបាន នគរបាល នាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ ។
ចំណែកវត្ថុតាង រថយន្តធុនធំ ០១គ្រឿង និងម៉ូតូ ០២គ្រឿងសមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់