កណ្តាលៈ តាមសមត្ថកិច្ច នៅថ្ងៃទី១៩ ខែកញ្ញានេះ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូ បានជិះមកបុកគូទរថយន្ត កំពុងឈប់ខូចពីក្រោយ បណ្តាលឲ្យស្លាប់បុរសម្នាក់ ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩ យប់ នៅផ្លូវជាតិលេខ៥KM១៩-២០ ក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីវេលា ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHonda dream ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-0338 បើកបរដោយឈ្មោះ ដួង ណារ៉ុង ភេទប្រុស អាយុ៥៧ ឆ្នាំ ទីលំនៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទិសដៅពីជើងទៅត្បូង ដល់កន្លែងកើតហេតុ បានបុកពីក្រោយផ្នែកខាងឆ្វេងនៃរថយន្ត ដែលខូចឈប់នៅចិញ្ចើមថ្នល់ខាងលិច (ឈប់ស្របទិស) ដោយរថយន្ត
ម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2Y-9810 (អ្នកបើកបរគេចខ្លួន) ។ ការចតឈប់នោះ ម្ចាស់រថយន្តបានយកម៉ូតូ City C100កូរ៉េ មកបញ្ឈរធ្វើជារបាំង ដោយពុំមានដាក់សញ្ញាអ្វីសំគាល់ឡើយ។
បច្ចុប្បន្នមធ្យោបាយពាក់ពន្ធ័ករណីខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ ដើម្បីបន្តចាត់ការតាមនិតិវិធី៕
មតិយោបល់