នេះគឺជាការចុះកុងត្រាថ្មីមួយជាមួយដៃគូពាណិជ្ជកម្ម ក្នុងការរកចំណូលបន្ថែមពីក្រុមហ៊ុន Rovio Entertainment ដែល Everton បានយល់ព្រមដាក់រូប Angry Birds លើដៃអាវរបស់ពួកគេ។
Angry Birds ជាប្រភេទល្បែង Game ដ៍ពេញនិយមមួក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលមានអ្នកគាំទ្រប្រមាណជា ៣,៧ កោដលាននាក់ បាន Doawload យកទៅកំសាន្តលេងដើម្បីបំបាត់ការអផ្សុក។ យ៉ាងណាវិញ ក្រុមជើងខ្លាំង Everton បានក្លាយជាក្រុមដំបូងគេមួយ នៅ Premier League ដែលអាចដាក់រូប Logo Angry Birds នៅលើដៃអាវរបស់ពួកគេបាន។ ក៍ប៉ុន្តែ Everton កំពុងតែចង់ឲ្យក្រុមហ៊ុន Rovio Entertainment ពិចារណាឡើងវិញ ទាក់ទងនឹងរូប Logo Angry Birds ដែលក្រុមហ៊ុនចង់ដាក់រំលេចពណ៌ក្រហម ខណៈក្រុម Everton វិញចង់បានពណ៌ខៀវ។ បើទោះបីជាយ៉ាងនេះក្តី Everton និងក្រុមហ៊ុន Rovio Entertainment បានយល់ព្រមគ្នារួចស្រចហើយ ក្នុងការបន្តចាប់ដៃគូ ធ្វើកិច្ចសហប្រតិបត្តិការណ៍ ជាមួយគ្នាដោយរង់ចាំតែការដាក់រូប Logo របស់ Angry Birds ផ្លូវការណ៍នៅលើអាវប៉ុណ្ណោះ។
ដូច្នេះហើយ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុម Everton នឹងប្រើប្រាស់ Logo រូប Angry Birds នៅលើដៃអាវ ជំនួសការប្រើប្រាស់ត្រឹមតែអក្សរ ដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលសម្រាប់ក្រុម Everton ជាក់ជាមិនខានឡើយ។
មតិយោបល់