ព័ត៌មានជាតិ

​រោ​គ​ស​ញ្ញា​​​នៃ​​កា​រ​​មា​ន​​កូ​​ន​​ក្រៅ​ស្បូ​​ន​​រ​ប​ស់​​ស្ត្រី​​

​​ការ​មាន​ផ្ទៃពោះ​ធម្មតា​គឺ​ទារក​មាន​ការវិវត្តន៍​លូតលាស់​នៅក្នុង​ស្បូន​របស់​ស្ត្រី​តែ​កូន​ក្រៅ ស្បូន គឺ​បានន័យថា ស៊ុត​បង្ក​កំណើត​បាន​ធ្វើ​ការរីក​ធំធាត់​នៅ​ខុស​ទីតាំង​ក្នុង​ខ្លួន​ស្ត្រី​។ ភាគច្រើន​នៃ​កូនក្រៅស្បូន គឺ​ស៊ុត​បង្ក​កំណើត​បាន​ភ្ជាប់​ខ្លួន​វា​នៅក្នុង​ដៃ​ស្បូន​។ កូនក្រៅស្បូន គឺជា​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ វា​អាច​ធ្វើឲ្យ​មាន​ការហូរឈាម​ផ្នែក​ខាង​ក្នុងមាន​ការបង្ក​រោគ និង​អាច​ឲ្យ​ស្ត្រី​ស្លាប់​បាន​។​

​ស្ត្រី​នឹង​មាន​ការកើនឡើង​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង​ការ​មាន​កូនក្រៅស្បូន​ប្រសិន​បើ​ស្ត្រី នោះ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក ឬ ជំងឺ​នៅ​ស្រទាប់​ក្នុងនៃ​ស្បូន​ឍ មាន​អាយុ ៣០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ធ្លាប់​មានប្រ​វតិ្ត​មាន​កូនក្រៅស្បូន​ពីមុនមក មាន​ការវះកាត់​ត្រង់​តំបន់​ពោះ​ដៃ​ស្បូន ឬ ឆ្អឹង​អាង​ត្រគាក​។ ធ្លាប់​មាន​ការចាក់​បញ្ចូល​ស៊ុត​បង្ក​កំណើត ទៅ​ក្នុង​ដៃ​ស្បូន ក្នុងអំឡុងពេល នៃ​ដំណើរការ​ព្យាបាល​ភាព​អសម្ថភាព​ក្នុង​ការបង្ក​កំណើត​។​

​រោគសញ្ញា នៃ​ការ​មាន​កូនក្រៅស្បូន មានដូចជា មានការ​ឈឺពោះ​យ៉ាងខ្លាំង ឬ​ផ្នែក​ចំហៀង​ណាមួយ​នៃ​រាងកាយ មានការ​រមួលក្រពើ និង​មាន​ស្នាម​អុជៗ ឈឺ​ស្មា ក្អួតចង្អោរ និង ក្អួត មានការ​វិលមុខ ឬ សន្លប់ ធ្លាក់​ឈាម​តាម​ទ្វារមាស​។​

​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់ ឬ ធ្លាក់ឈាម​ក្នុង​សភាព​ធ្ងន់ធ្ងរ​នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ កាន់​បន្ទប់ សង្គ្រោះបន្ទាន់​ឲ្យបាន​ភ្លាមៗ ។​ប្រសិនបើ​អ្នក​មាន​សញ្ញា​ណាមួយ​ផ្សេង​ទៀត នៃ​ការ​មាន​កូនក្រៅស្បូន​នោះ​អ្នក​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​កាន់ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ធ្វើការ​រោគវិនិច្ឆ័យ​បានដឹង និង ការព្យាបាល​នូវ​បញ្ហា​កូន​ក្រៅ​ស្បូនេះ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ប្រសើរ​៕

 ​រោ​គ​ស​ញ្ញា​​​នៃ​​កា​រ​​មា​ន​​កូ​​ន​​ក្រៅ​ស្បូ​​ន​​រ​ប​ស់​​ស្ត្រី​​
​រោ​គ​ស​ញ្ញា​​​នៃ​​កា​រ​​មា​ន​​កូ​​ន​​ក្រៅ​ស្បូ​​ន​​រ​ប​ស់​​ស្ត្រី​​

ប្រភព៖healthcambod

មតិយោបល់