ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះ នៅកាស៊ីណូមួយកន្លែង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោងប្រហែល ៨ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីអគ្គិភ័យឆាបឆេះ កាស៊ីណូមួយកន្លែង មានយីហោ `«ហូលីដេប៉ោយប៉ែត» ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា​ អគ្គិភ័យនេះ បានឆេះនៅចំណុចផ្នែកខាងក្រោយនៃផ្ទះបាយ ខណ:ដែលសមត្ថកិច្ច និងនគរបាលកំពុងជួយអន្តរាគមន៍ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការជួយពីរថយន្តពន្លាត់អគ្គិភ័យផងដែរ។

អគ្គិភ័យនេះ បានឆាបឆេះរហូតដល់មក ១០ ទើបរលត់ទៅវិញ ហើយមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់បានទេថា វាបានកើតទ្បើងដោយសារអ្វី ហើយទំហំនៃការខូចខាតមានប៉ុនណានោះ ក៏ពុំដឹងនៅទ្បើយទេ។

សូមជំរាបថា អគ្គិភ័យនៅក្រុងប៉ោយប៉ែត បានកើតទ្បើងរយ:ពេលបីថ្ងៃជាប់គ្នាៗ ដោយបានបំផ្លាយផ្ទះចំនួន ២ ខ្នង និងផ្ទះបាយក្នុងកាស៊ីណូខាងលើមួយផងដែរ៕

មតិយោបល់