ព័ត៌មានជាតិ

តុលាការឃុំ បុរសម្នាក់ ដែលវាយមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បែកក្បាលរយះ ៦ថ្នេរ

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន បុរសម្នាក់ដែលបានយកប៉ាន់តែ វាយក្បាលមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបែកក្បាលរយះ ៦ថ្នេរ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

យោងតាមប្រភពដដែលបានឱ្យដឹងថា លោកស្រី សុុង ឆវ័ន្ត ជាតំណាងអយ្យការបានសម្រេច ចោទប្រកាន់លើឈ្មោះ ​កែវ វិជ្ជា ហៅ ជា ភេទប្រុស អាយុ​ ៣១​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះលេខ១៥ច ផ្លូវបេតុង ក្រុម១៨ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជន​រង​គ្រោះ​ឈ្មោះ ​អ៊ុម ពិសិដ្ឋ ភេទប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩៥ច ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ យោងតាមមាត្រា ២១៧ និងមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។

គួររំលឹកថា សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីរូបគេ បាននាំបក្ខពួក យកប៉ាន់តែវាយ​ក្បាល​ជនរងគ្រោះបែកក្បាលដេរចំនួន ៦ថ្នេរ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ រួចលាក់ខ្លួនក្នុងផ្ទះ៕

https://www.youtube.com/watch?v=JOBOEwPSWt0

មតិយោបល់