ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់នៅខេត្តតាកែវ បោកបក់មកលើស្រុកចំនួន០៣ បង្កឲ្យរងការខូចខាតផ្ទះពលរដ្ឋ៨ខ្នង

តាកែវៈ កាលពីវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះធម្មជាតិមួយ ដោយខ្យល់កន្ត្រាក់ បានបោកបក់មកលើស្រុកចំនួន០៣ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៨ខ្នង។

ដោយសមត្ថកិច្ច បានបញ្ជាក់ថា ខ្យល់កន្ត្រាក់នេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ របើកដំបូល០៥ខ្នង និងរលំទាំងស្រុង០៣ខ្នង ក្នុងនោះមានស្រុកអង្គរបូរី ចំនួន០៦ខ្នង ស្រុកបូរីជលសារចំនួន០១ខ្នង និងស្រុកគិរីវង់ ប៉ើងដំបូលប៉ុស្ត៍នគរបាលរដ្ឋបាលតាអូរ ០១ខ្នង៕

មតិយោបល់