ខេត្តកំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួចបានប្រាប់ Post News ថានៅរសៀលថ្ងៃទី២០ កញ្ញា ២០១៧ មានគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅផ្លូវជាតិលេខ៤ គម ៨៤ និង៨៥ ក្នុងត្រង់ចំណុចភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កន្លែងកើតហេតុមានម៉ូតូ១គ្រឿងម៉ាក C125 ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ (កំពង់ស្ពឺ 1H 5165) ជិៈគ្នា ៣នាក់មិនស្គាល់អត្តសញ្ញាណបើកមកពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក PRIUS ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ (ភ្នំពេញ 2AF 6082) អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេច) ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកជិៈម៉ូតូទាំងបីនាក់ស្លាប់នៅកន្លែងកើតហេតុរថយន្ត និងម៉ូតូខូចខាតធ្ងន់។
ករណីខាងលើបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានកសាងសំណុំរឿងតាមនិតិវិធី។
មតិយោបល់