ព័ត៌មានជាតិ

រថយន្ត២គ្រឿង ក្នុងនោះមាន១គ្រឿងជារថយន្តមន្ត្រីនគរបាល វ៉ាគ្នាចុះឡើង ឈប់រថយន្ត ផ្ទុះអំពើហិង្សា!

ភ្នំពេញ: រថយន្ត២គ្រឿង ជិះវ៉ាគ្នាលុះដល់ត្រង់ចំណុចមុខវត្តថាន់ ក៏បានឈប់រថយន្តទាំង២នៅកណ្តាលផ្លូវ បានចេញពីរថយន្តនិយាយគ្នា ឈានទៅដល់ការទាស់ពាក្យសម្ដីមួយសន្ទុះ រហូតផ្ទុះអំពើហិង្សាវាយប្រតាយប្រតប់គ្នាផ្អើល សម្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចុះមកអន្តរាគមន៍ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាមន្ត្រីនគរបាល បើករថយន្តម៉ាកហ្វតរ៉េនចឺ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-0598 ពណ៌ទឹកប្រាក់ រួមដំណើរជាមួយគ្រួសារ ក៏ចង់វ៉ារថយន្តមួយគ្រឿងដែរជិះនៅខាងមុខ គឺរថយន្តម៉ាកស៊ីណា ពណ៌ស មិនមានពាក់ស្លាកលេខ តែរថយន្តស៊ីណា ជិះជ្រេចុះ ជ្រេឡើង មិនឲ្យវ៉ា ហើយរថយន្តហ្វតក៏ព្យាយាមវ៉ាផុតហើយ រថយន្តស៊ីណាក៏ដេញទាន់ស៊ីផ្លេឲ្យឈប់ រួចក៏ឈប់ទាំង២គ្រឿងនៅកណ្តាលផ្លូវ ហើយម្ចាស់រថយន្តស៊ីណាក៏បានចុះមកគោះកញ្ចក់ឲ្យចុះមកហើយនិយាយថាលោកឯងស្អីអាងមន្ត្រីស្អី ហើយក៏ភាគីខាងរថយន្តហ្វតក៏បានចុះមកភាគីខាងរថយន្តស៊ីណា ក៏បានចាប់ក្របួចក៏អាវជាប់ហើយខាងរថយន្តហ្វត ខឹងបានវាយប្រតាយប្រតប់គ្នាផ្អើលសមត្ថកិច្ចចុះមកអន្តគមន៍ ។

ក្រោយពេលកើតហេតុខាងភាគីរថយន្តហ្វតចង់បញ្ចប់ត្រឹមនឹងតែភាគីរថយន្តស៊ីណាកើតទុកមិនសុខចិត្ត ទើបសមត្ថកិច្ចនាំភាគីទាំងសងខាងទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុងក្រោយក៏បញ្ចប់រឿងស្មើគ្នារាងខ្លួន ៕

មតិយោបល់