ព័ត៌មានជាតិ

ដកហូតផាវជាច្រើនគ្រាប់នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ ថ្ងៃទី២១ ០៩ ២០១៧ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងពេលបណ្តែតដូនតា មានការបង្ក្រាបក្មេងទំនើងដុតផាវ បានចំនួន ០៤ឃុំ ឃាត់ខ្លួន ០៨នាក់ ដកហូតផាវជាច្រើនគ្រាប់ រួមនឹងវត្ថុមួយចំនួនទៀត។

កម្លាំងអធិការដ្ឋាន សហការជាមួយ កម្លាំង តាមបណ្តាប៉ុស្តិ៍ទាំង១០ បានធ្វើកិច្ចប្រតិបត្តិការបង្ក្រាបក្មេងទំនើងដុតផាវ និងអ្នកលក់ នៅឃុំក្រាំងម្កាក់ ឃុំឆក់ឈើនាង និងឃុំពើកចេញពីផ្ទះលក់ចាប់ហួយ ឈ្មោះ គង់ លី ភេទប្រុស អាយុ ៥២ឆ្នាំ។ ការបង្រាបនេះបានដកហូតផាវជាច្រើនសរុមរួម

ផាវគ្រាប់បែក ៣៦កញ្ចប់ ស្មើរនឹង ៤១៥០គ្រាប់
ផាវឈើគូស ១៦០ប្រអប់ ស្មើរនឹង ៣២០០ដើម
កាំជ្រូចធ្វើក្នុងស្រុក ៤៧ដើម
កាំជ្រូចខ្នាតតូច ១២ដុំ ស្មើនឹង ១៤៤ដើម ផលិតនៅថៃ។
ជំពាមកៅស៊ូ ០៥ដើម
ដែកកេះ ០៧ដើម
កាបូបដាក់ផាវ ០៣កាបូប

តាមចម្លើយសារភាពរបស់ក្មេងទំនើង ចំពោះកាំជ្រូចនិងផាវខាងលើ ទិញមកពីភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងផ្សារបែកចាន ឃុំបែកចាន ផ្សារអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយពីធ្វើការដកហូតរួចមកសមត្ថកិច្ចយើងបានធ្វើការអប់រំនិងធ្វើកិច្ចសន្យា កុំឲ្យសាមុីខ្លួនទិញយកមកលក់បន្តទៀត ។

ជាក់ស្តែងនាព្រឹកម៉ិញនេះមានករណីក្មេងដុតផាវលេងមិនមានការប្រុងប្រយ័ត្នបណ្តាលឲ្យក្មេងស្លាប់ម្នាក់ និងរបួសធ្ងន់បីនាក់នៅកន្លែងកេីតហេតុ ទីតាំងនៅភូមិ​ទូល​លាប​ សង្កាត់​ស្នោរ ខណ្ឌពោធិ៍សែ​នជ័យ ភ្នំពេញ។ ចំពោះក្មេងទំនើងខាងលើបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាល។

https://youtu.be/V8l6ci7iWHs

មតិយោបល់