ភ្នំពេញៈ អជ្ញាធរជាតិអប្សរាសហការជាមួយ វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ គ្រោងរៀបចំធ្វើបទបង្ហាញ ស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវ បុរាណវិទ្យានៅកោះកែរ ។
យោងតាមសេចក្តីជួនដំណឹងរបស់អជ្ញាធរជាតិអប្សរាចេញផ្សាយនៅថ្ងៃទី១៥ខែ មិថុនា នេះបានឲ្យដឹងថា គម្រោងនេះនឹងដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារនៃអជ្ញាធរជាតិអប្សរា និងលោក បណ្ឌិត Kyle latinis បុរាណវិទូនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃ ប្រទេសសង្ហិបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២១ ខែមិថុនា វេលាម៉ោង១៤ និង៣០នាទីរសៀល នៅសាលសិក្សា លលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអជ្ញាធជាតិអប្សរា។
លោកបណ្ឌិត អ៊ា ដារិទ្ធ បានលើកឡើងថា បទបង្ហាញស្តីពីលទ្ធផលបឋមថ្មីៗ ចំពោះការស្រាវបុរាណវិទ្យានៅកោះកែរនោះ គឺបានរកឃើញបំណែក វត្ថុបុរាណជាច្រើនជាង២ម៉ឺន ៥ពាន់បំណែក ដូចជាចំណែកចាន ថូរ ក្បាច់ចំលាក់ កុលាលភាជន៍ ដែលបំណែកវត្ថុខ្លះ ធ្វើពីមាស សំរិទ្ធ ដែក ឆ្អឹងសត្វ និងដីដុត និង បង្ហាញពីហេដ្ឋារចនាសម្ព័នមួយចំនួនទៀតផងដែរ។
ពិសេសជាងនេះទៅទៀត តាមរយៈការធ្វើវិភាគបែប វិទ្យាសាស្ត្រទៅលើបំណែក ធ្យូងនិង ឆ្អឹងសត្វផង អាចធ្វើឲ្យយើងដឹងពីអាយុកាល នៃការតាំងទីលំនៅនៃ មុនស្សនៅតំបន់កោះកែរ តាំងពីមុនសតវត្សទី១០នៃគ.ស មកម្ល៉េះ។វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងកំឡុងពេលស្រាវជ្រាវ ត្រូវបានយកមកដាក់តាំងបង្ហាញ ឲ្យសាធារណៈជនឃើញផងដែរ ។
សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១ដល់ ថ្ងៃទី ២២ខែធ្លូឆ្នាំ២០១៥ ដែលមានរយះពេល២២ថ្ងៃ ក្នុងនោះមានសមាជិក ចំនួន១២នាក់ មកពីប្រទេស៩ដូចជា កម្ពុជា ហ្វីលីពិន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហុងកុង ញ៉ូហ្សូវឡែន ភូមា និងសង្ហិបុរី៕
មតិយោបល់