ព័ត៌មានជាតិ

Update: ប្រទះឃើញសពក្មេងប្រុសម្នាក់អណ្តែតក្នុងបឹង

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពក្មេងប្រុសម្នាក់អាយុ ៣ទៅ៤ឆ្នាំ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ បានអណ្តែកទឹកបឹងនៅក្នុងបឹងតូចមួយក្នុងដីឡូត៍លោកឧកញ៉ា លី យុងផាត់ ស្ថិតនៅក្នុងក្រុមទី២០ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

បើតាមយុវជនម្នាក់បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ រូបគេបានដើរចេញពីផ្ទះ គោលបំណងមកសារមងដែលបានដាក់នៅក្នុងបឹងនេះ នៅពេលដែលរូបគេបានសារមងរួចមក ក៏បានប្រទះឃើញសពក្មេងប្រុសម្នាក់ អាយុប្រហែលជា ៣ទៅ៤ឆ្នាំ ដោយមានស្លៀកពាក់ខោអាវឈុត ផ្កាលាយក្រហមលឿង រួមរាយការណ៍ដល់សមត្ថកិច្ចឲ្យចុះទៅធ្វើកោសល្យវិច័យ។

សពក្មេងប្រុសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ពាក់អាវឈុតក្រឡេក្រឡាដៃវែង និង ខោជើងវែង រហូតមកដល់ថ្ងៃត្រង់ថ្ងៃដដែលកសមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសពក្មេង និងស្វែងរកសាច់ញាតិ ។

ក្រោយពេលដែលសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចមកបានបញ្ជាក់ថា សពក្មេងប្រុសខាងលើ គឺស្លាប់ដោយសារតែការច្របាច់ក រួចយកមកបោះចោលនៅក្នុងបឹងនេះតែម្តង៕

photo_2016-06-03_14-40-45photo_2016-06-03_14-40-47photo_2016-06-03_14-40-49photo_2016-06-03_14-40-52

មតិយោបល់