ព័ត៌មានជាតិ

ជីតាយំស្ដាយចៅ! រៀបចំចេញដំណើរទៅការបងប្អូន ថយរថយន្តមកស្រាប់តែកិនក្មេងស្រីអាយុ ៣ឆ្នាំ រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ថយរថយន្តកិនក្មេងបណ្តាលឲ្យស្លាប់ ទីតាំងកើតហេតុក្នុងបុរីលឹមឈាងហោចម្ការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

១/ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ (ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ) ។
២/រថយន្ដម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ(ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៣ ផ្លូវលេខ០២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក រៀបចំចេញដំណើរទៅការបងប្អូន នៅឯខេត្តកំពត ប៉ុន្តែពេលថយឡានមកក៏ប៉ះក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកក៏ស្លាប់ពេលបញ្ជូនដល់មន្ទីរពេល ករណីនេះជនរងគ្រោះ និងម្ចាស់រថយន្តបង្ក គឺនៅផ្ទះក្បែរគ្នា៕

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់