តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ខឹងបងប្អូនលេងល្បែងស៊ីសង បែរជាធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។
សាកសពមានឈ្មោះ យុន ចន្រ្ទី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកខ្សែលីឡុង ពណ៌សចងក នឹងផ្ទោងឈ្នៀងផ្ទះបណ្តាលឲ្យស្លាប់។
ក្រោយពេលកើតហេតុកម្លាំងជំនាញ សហការជាមួយពេទ្យមណ្ឌលសុខភាពគោកពោធិ៍ និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យរួចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយចងកប្រាកដមែន ហើយបច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់