កណ្ដាលថ្ងៃត្រង់! ប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន នឹងដើមស្លាប់កំពស់ជាង២ម៉ែត្រ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ០០ និង ១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន ដោយប្រើខ្សែនីឡុងចងនឹងជាប់នឹងបង្គោលដើមស្លាកំពស់ ២.១០ម៉ែត្រ ត្រង់ចំណុចដីទុកចោលមួយកន្លែង ស្ថិតភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ។

ជនរងគ្រោមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥ ឆ្នាំ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកក៏យកទៅបូជានៅវត្តផ្សារថ្មីឃុំជប់៕

មតិយោបល់