ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារប្រតាយប្រតប់ ដាច់ខ្សែភ្លើងឆក់ប្រពន្ធបណ្ដាលឲ្យស្លាប់

ស្ទឹងត្រែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើត ដោយមានករណីហិង្សាក្នុងគ្រួសារបានប្រតប់ប្រតាយដាច់ខ្សែភ្លើងឆក់ ប្រពន្ធបណ្ដាលឲ្យស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ភូមិឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្រ្តីខាងលើមានឈ្មោះ អន្តា ហឿង អាយុ៤៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនបង្កត្រូវជាប្តីមានឈ្មោះ ឡេះ អែល ភេទប្រុស អាយុ៣៧ឆ្នាំ។

ក្រោយពេលកើតហេតុ ការិយាល័យជំនាញនឹងកម្លាំងអធិការនគរបាលស្រុកសេសាន សហការជាមួយគ្រូពេទ្យបានចុះពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យមិនមានស្នាក់ស្នាមអ្វីពាក់ព័ន្ធនឹងករណីផ្សេងឡើយ តាមការសន្និដ្ឋានរបស់គ្រូពេទ្យសាកសពពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ប្រាកដមែន

ក្រោយពីពិនិត្យសាកសពរួចបានប្រគល់សាកសពជូនក្រុមគ្រួសារតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់