ព័ត៌មានជាតិ

លួចកេសប្រាក់ លើទូកដាយសេនធឺរ៏ដឹកភ្ញៀវតាមកោះ ជាប់ខ្នោះបានសម្រេច!

ព្រះសីហនុៈ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ នៅលើទូកដាយសេនធឺរ៏ដឹកភ្ញៀវតាមកោះ មានករណីលួចកេះដាក់ប្រាក់កើតឡើង។

ករណីនេះបង្កដោយជនសង្ស័យឈ្មោះ ហុក ឃី ភេទប្រុស អាយុ22ឆ្នាំ មុខរបរកម្មករទូកខាងលើ បានលួចយកកេះដាក់ប្រាក់ ដែលស្នាក់ការក្រុមហ៊ុននៅកោះផ្ញើរមកឲ្យនៅខាងក្រុងព្រះសីហនុ យកទៅលាក់ទុក នៅលើបន្ទប់ទឹកក្បាលទូក (ប្រាក់ចំនួន៣១២៥ដុល្លារ) ដកហូតបានកេសដាក់ប្រាក់១ និងប្រាក់ចំនួន៣១២៥ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯប្រាក់ប្រគល់ឲ្យក្រុមហ៊ុនគ្រប់គ្រងបណ្តោះអាសន្នស្អែកយកត្រឡប់មកវិញ​៕

មតិយោបល់