ស្វាយរៀងៈ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង អាវុធហត្ថខេត្តស្វាយរៀង បានប្រាប់Post Newsថា នៅវេលាម៉ោង៩ ថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបញ្ជាផ្ទាល់ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ បានបង្ក្រាបករណីឃាតកម្ម ស្ថិតនៅចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្រព្រឹត្តកាលពីវេលាម៉េាង៨ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សុក ចាន់នី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឃួច ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី២ឈ្មោះ សុក ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឃួច ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សម្ភារៈដកហូតបាន ទូរសព្ទ ចំនួន ០១ គ្រឿង និងអំបែងកែវមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួននិងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់