ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាល នៅតែបន្ដគាំទ្រ រាល់សកម្មភាពមនុស្សធម៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហពន្ធ័យុវជនកម្ពុជា

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នៅតែបន្ដគាំទ្រ រាល់សកម្មភាពមនុស្សធម៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្ដស្វាយរៀង ដែលបេសកកម្មរបស់ក្រុមគ្រូពេទ្យស័គ្រចិត្ដនេះ ពិតជាបានផ្ដល់សេវាចុះពិនិត្យ និងធ្វើការព្យាបាលជំងឺ ជូនពលរដ្ឋនៅជនបទ ដោយមិនគិតថ្លៃ និងបានកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រី ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈដែល លោកស្រីផ្ដល់កិត្ដិយស ក្នុងកម្មវិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស័គ្រចិត្ដសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្ដស្វាយរៀង កាលរសៀលថ្ងៃទី០៨ មេសាមេ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។ លោក ឌី វិជ្ជា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្ដស្វាយរៀង បានបញ្ជាក់ថា៖ ចាប់ពីតាំងពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ ព្យាបាលជំងឺទូទៅ​ ជូនប្រជាពល​រដ្ឋទីទាល់ក្រីក្រ នៅខេត្ដស្វាយរៀង បានចំនួន ៣៣លើក ព្យាបាលជំងឺជូនពលរដ្ឋ បានចំនួនជាង ១ម៉ឺននាក់ នៅស្វាយទាប និងនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ពិធីពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពិធីនេះបានប្រព្រឹត្ដទៅ ជាបន្ដបន្ទាប់ទៀត ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ សុខភាពរបស់ប្រជាពលរដ្ឋជាគ្រឹះ និងជាធាតុផ្សំមួយ ដែលមានតំលៃមិនអាចកាត់ថ្លៃបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយសុខភាពពិតជា​មានតម្លៃ ជាងមាសពេជ្រទៅទៀត ព្រោះពលរដ្ឋមានសុខភាពល្អ ទើបក្រុមគ្រួសារ និងសង្គមជាតិ មានសុភមង្គល និងវឌ្ឃនភាព។

ក្នុងនាមលោកស្រី តំណាងរាជរដ្ឋាភិបាល លោកស្រីសូមថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ សហភាព សហពន្ធ័យុវជនកម្ពុជា គ្រូពេទ្យស្ម័គ្រកម្ពុជា ដែលមានលោក ឌី វិជ្ជា ជាប្រធានបានចុះមកពិនិត្យ និងព្យាបាលជំងឺដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋទីទាល់ក្រីក្រ ដោយសប្បុរសធម៏ ។

លោកស្រីបានបន្ដថា៖ ដូច្នេះដោយហេតុនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនដែលជាមគ្គុទេសដ៏ឆ្នើម បានដាក់ចេញយុទ្ធសាស្រ្ត​ចតុកោណ ដំណាក់​កាលទី១ ទី២ និង ទី៣ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា លើគ្រប់វិស័យ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះ ការលើកកម្ពស់នៃការផ្ដល់​សេវាសុខភាពសាធារណៈ ជូន​ប្រជាពលរដ្ឋ ជាពិសេស ជនក្រីក្រស្ត្រី និងកុមារ ត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខា ភិបាល ២០១៦-២០២០ ជាលទ្ធផល​រាជរដ្ឋាភិបាល​ សម្រេចបាននូវសមិទ្ធិផលដ៏ធំធេង ដូចជា ការ​បញ្ចប់សង្គ្រាម និងទទួលបានសុខសន្តិ ភាពពេញលេញ ។

សូមបញ្ជាក់ថា៖ ថ្មីៗនេះ សកម្មភាពរបស់ក្រុមគ្រូពេទ្យស័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទីទាល់ក្រ ដែលមកទទួលសេវាពិនិត្យ ព្យាបាល ដោយឥតគិថ្លៃ មានចំនួន ១០៨៣០គ្រួសារ មកពី ៩ភូមិ ក្នុងស្រុកស្វាយជ្រុំ ការព្យាបាលជំងឺ មានលោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាល នៅតែបន្ដគាំទ្ររាល់សកម្មភាពមនុស្សធម៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តស្វាយរៀង៕









មតិយោបល់