ព័ត៌មានជាតិ

នារីៗទៀតហើយ! បើករថយន្តព្រុសទៅបុកក្បាលនាគចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: នារី២នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូចទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្បាលនាគវៀចអស់មួយកង់ ចំណែករថយន្តវិញខ្ទេចខាងមុខខាងឆ្វេងទៅមុខលែងរួច ម្ចាស់បើកទ្វាររត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារញ៉ែ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រី២នាក់បើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-1515 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចអស់មួយកង់ រថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តរត់គរចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងរថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់