កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩៥-៩៦ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-5149 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1N-7359 បើកបរដោយឈ្មាះ ស៊ីម សារ៉ន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃសំបូរលិច ឃុំមាន ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុយ៉ាងរន្ធត់។ ចំពោះអ្នកបើកបររថយន្តវិញ ពេលបុករួចក៏បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់