ព័ត៌មានបច្ចេកវិទ្យា

ដូចសន្យា Huawei ផ្តល់ដំណើរកម្សាន្តពិសេសទៅឌូបៃ ដល់ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតថតរូប Huawei វគ្គ៣

ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុនស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ Huawei​ និងជាម្ចាស់តំណែងលេខ១ លើប្រាក់ចំណេញពីស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការ Android បានផ្តល់ដំណើរកម្សាន្តពិសេសទៅឌួបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គបី ដូចការសន្យា។

លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី៣ បានឲ្យដឹងថា៖ “វាជាការចងចាំមួយ ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ អរគុណដល់ក្រុមហ៊ុន Huawei Mobile KH ដែលបានផ្តល់រង្វាន់ធំដែលមិនធ្លាប់មានពីមុនមកគឺ ដំណើរកម្សាន្តទៅលេងទីក្រុងឌូប៊ៃ ប្រទេសអារ៉ាប់ប៊ីសាអូឌីត”។

ក្រៅពីនេះ លោក​ លូន ក៏បានសម្តែងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Huawei P10 & P10Plus ថា៖

១). ការប្រើបច្ចេកទេសកាមេរ៉ាភ្លោះមុនគេបង្អស់ ដែលបានបំពាក់ដោយកែវឡេន Leica ធ្វើឱ្យរូបថតច្បាស់​ដិតល្អ មិនថាថតនៅកន្លែងបែបណានោះទេ ក៏ Huawei P10/ P10 Plus នៅតែធ្វើបានល្អជាង Brand ស្មាតហ្វូនក្រុមហ៊ុនដទៃ។

២).ទាក់ទងទៅនឹងកម្មវិធី គឺផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយមានមុខងារកាមេរ៉ាពិសេសៗលើសគេ ដូចជា Pro mode ងាយស្រួលប្រើដូចកាមេរ៉ាអាជីព បន្ថែមពីលើមុខងារ Monochrome, Wide Aperture ឬ Portrait mode ក៏ធ្វើបានល្អដូចកាមេរ៉ាអាជីពផងដែរ។ ថែមពីលើនេះ វាអាចថតរូបភាពចេញជា File Raw ដែលធ្វើឲ្យរូបភាពទូលំទូលាយក្នុងការយកមកកែប្រែបន្ថែមទៀតផង។

៣). រចនាបទទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ថ្មកាន់បានយូរ ជាពិសេស Huawei P10 & P10 Plus បានប្រើប្រាស់មុខងារសាកថ្មបានលឿន ហើយមានតម្លៃសមរម្យជាងគេ។ មូលហេតុដែលខ្ញុំប្រើ Huawei P10 Plus ព្រោះ វាងាយស្រួលប្រើ មានមុខងារកាមេរ៉ាដូចកាមេរ៉ាអាជីព។ និយាយរួម មាន Huawei ក្នុងហោប៉ៅដូចជាមានម៉ាស៊ីនថតអាជីពតាមខ្លួនអញ្ចឹង។

តោះកុំឲ្យខាតពេលយូរ អញ្ជើញទៅទស្សនាទិដ្ឋភាពនៃទីក្រុងឌូបៃ ដែលផ្តិតចេញពីកំពូលស្មាតហ្វូន Huawei P10 Plus ដោយជើងឯកថតរូបឆ្នើម លោក សេង លូន ទាំងអស់គ្នា៖

cof
cof
cof
cof
cof
cof
cof
cof
cof
cof
dav
dav
cof

គួររំឭកថា ក្រោយ​ការ​ជម្រុះ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង​ ១១ សបា្តហ៍ ​​ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង ៦០០ នាក់ដំបូង ទូទាំង​ប្រទេស ​ពេលនេះ ក្រុមហ៊ុន​ Huawei​ បាន​រក​ឃើញម្ចាស់​ជ័យ​លា​ភី​ ៣រូប ចុងក្រោយ​ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ភាព​ច្នៃប្រឌិត​តាម​រយៈ​ការ​ថតរូប​ចេញពី​ស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា (People of Cambodia)”។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា កម្មវិធីថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល។ ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។

“​Huawei​ សូម​ចូលរួម​អបអរសាទរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេក្ខជន​ទាំងអស់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​របស់​យើង​តាំងពី​ដើម​រហូតដល់វគ្គផ្តាច់ព្រាត់ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​ជឿជាក់​របស់​លោក​អ្នក​ ក្នុង​ការ​ជ្រើសរើសយក​ស្មា​ត​ហ្វូ​ន​ Huawei ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​”​។​

ដូចធ្លាប់បានសន្យា ក្រុមហ៊ុន Huawei បានផ្តល់រង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យមិនធ្លាប់មានពីមុន ទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជ័យលាភីលេខ២, Huawei GR5 2017 សម្រាប់ជ័យលាភីលេខ៣ ហើយសម្រាប់បេក្ខជនជើងខ្លាំងទំាង ៧ រូប ​­ដែលពុំទទួលបានជ័យជម្នះ ក៏ទទួលបានរង្វាន់រួមមាន​ Power Bank (5,000mAh), Selfie Stick, Connector (Type B/Type C with wire) ម្នាក់មួយឈុត ហើយជាពិសេសអ្នកទាំង ១០ រូប ក៏នឹងទទួលបាន​លិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយផងដែរ”។

កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុនមួយចំនួនដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួតនេះកាន់តែគគ្រឹកគគ្រេងជាងមុន៕

មតិយោបល់