ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងបានសម្រេច

ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់ទៅលើជនរងគ្រោះយកម៉ូតូ ម៉ាកស្មាស់វី ពណ៌ខ្មៅ មិនចាំស្លាកលេខ ហើយជិះគេចខ្លួនកាលពីវេលាម៉ោង៣ និង១៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបានប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ។

ជនង្ស័យមានឈ្មោះ ទុំ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំបុរីជ័យជំនះ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាបក្ខពួកទាំង៦នាក់ដែលបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ។

ជនរងគ្រោះឈ្មោះ នៅ នឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅក្នុងកាដ្ឋានក្រុមហ៊ុនស៊ីម៉ង់ត៍ បានរៀបរាប់ប្រាបអោយដឹងថា គាត់បានដឹកស្រីស្នេហ៍ដែលជាសង្សារគាត់ចេញម្តុំលូ៥ ទៅផ្ទះនៅឯទំនប់កប់ស្រូវបានធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ដល់ចំណុចកើតហេតុបានឈប់ចុះទៅបត់ជើងតូចក៏ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៦នាក់ បានដើរមកក្បែរគាត់ហើយក៏ធ្វើសកម្មភាពទាញដំបងវាយមកលើរូបគាត់៣ដង ហើយគាត់បានប្រាប់ថាលុយទូរសព្ទប្អូនយកចុះព្រោះម៉ូតូគាត់ខ្ចីគេទេតែក្រុមនោះមិនព្រមបានឆក់យកសោគាត់ជិះយកទៅបាត់ គាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យអោយជួយតែប៉ុណ្ណោះ។

ក្រោយពីដាក់ពាក្យបណ្តឹងនិងតាមសាកសួរពីអ្នកធ្លាប់ស្គាល់បានឈានទៅរកដល់កន្លែងដែលពួកវានៅឃាត់បានម្នាក់។

ក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ តែដោយខាងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្នើយកទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញ ដើម្បីសាកសួរនិងស្រាវជ្រាវរកបក្ខពួកវាបន្តទៀត៕

https://youtu.be/1p6Wjznjbz0

មតិយោបល់