ព័ត៌មានជាតិ

Thiago Silva ៖ Neymar ជា​តារា​សំខាន់​សម្រាប់ World Cup លើ​ទឹក​ដីប្រេ​ស៊ីល

​ប្រេ​ស៊ីល​៖​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ីល Thiago Silva បាន​ងាក​មក​សរសើរ​ដល់​មិត្ត​រួម​ជាតិ​របស់​ខ្លួន កីឡាករ Naymar ថា នឹង​ក្លាយ​ជា​តារា​មួយ​ដួង​ក្នុង​ដួងចិត្ត​របស់​អ្នកគាំទ្រ នៅក្នុង​ព្រឹត្តិការណ៍ 2014 World Cup លើ​ទឹកដី​កំណើត ។​

Thiago Silva បាន​បន្តទៀតថា កីឡាក​រវ័យ ២១ ឆ្នាំ រូប​នេះ​មិន​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​លើ​ទឹកដី​របស់​ខ្លួន តាំងពី ផ្លាស់ប្តូរ​ទៅ​កាន់ Barcelona កាល​ពី​រដូវ​កាល​មុន ដោយ​ស្វែងរក​បាន​គ្រាប់​បាល់ ១៥ គ្រាប់ ជាមួយនឹង​ក្លិប​ចាយ​លុយ​ធំ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ Silva ជឿជាក់ថា Neymar នឹងដាក់​ការលំបាក​នៅ​ក្រោយ​រដូវ​កាល និង​ប្រែ​ក្លាយខ្លួនជា​ចំណុច​ដ៏​មាន​ពន្លឺ សម្រាប់​ជាតិ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​។​

​ខ្សែការពារ​កណ្តាល​របស់ PSG រូបនេះ​បាន​បន្តថា Neymar ជា​ចំណុច​ដ៏​សំខាន់​របស់​ក្រុម ហើយ​សង្ឈឹមថា នឹង​លើក​ពាន World Cup ទៀតផង ខណៈ​ដែល​ក្រុម​កំពុង​មាន​គុណភាព និង​ទំនុកចិត្ត​ធ្វើ​អ្វីៗ​ដើម្បី​ជាតិ ជាពិសេស​អំឡុង​ពេល​នេះ​តែម្តង​៕​
Neymar

មតិយោបល់