ព័ត៌មានកីឡា

គឹម វាសនា​ យកឈ្នះកីឡាករជើងចាស់ឡើងទៅវគ្គ ១៦នាក់

ការប្រកួតប្រដាល់ដណ្ដើមជើងឯក នៅព្រែកកំពិសប៉ុស្តិលេខ៥ ក្នុងកម្មវិធី TV5 Knock Out Series By K.cement រដូវកាលថ្មី នាសប្តាហ៍ទី៤ ដោយកីឡាករ គឹម វាសនា បានយកឈ្នះកីឡាករចាស់វស្សា ធា នុរាជ និងបានឈានទៅវគ្គ ១៦នាក់ចុងក្រោយ។

នៅក្នុងការប្រកួតដណ្តើមពានរង្វាន់នេះដែរក៏មានកីឡាករ រិន សារដ្ឋ មួយរូបទៀតទៅអង្គុយកៅអី ១៦នាក់ ដែរនោះ បន្ទាប់ពីបានយកឈ្នះកីឡាករ ហាក់ ប៉ាន់ធី ដោយពិន្ទុ។ ចំណែកឯគូអន្តរជាតិវិញ ឡុង សំណាង បានយកឈ្នះកីឡាករថៃ Yothanou ផងដែរ។ ដូច្នេះហើយកីឡាករ ២រូប ដែលទទួលជ័យជម្នះនៃសប្តាហ៍ទី៤នេះ នឹងត្រូវឡើងទៅដំណាក់កាលបន្ទាប់ទៀត ក្នុងការដណ្តើមយកពានរង្វាន់។

គួរំលឹកឡើងវិញម្តងទៀតដែរថា ទូរទស្សន៍ប៉ុស្តិលេខ៥ ធ្វើកម្មវិធី TV5 Knock Out នេះរៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅព្រែកកំពិស ដោយមានគូដណ្តើមពានរង្វាន់ ២គូ និងគូមិត្តភាពជាតិហើយអន្តរជាតិ សរុប ៣គូ ថែមទៀត៕

គឹម វាសនា (ក្រហម) រិន សារដ្ឋ (ក្រហម)

មតិយោបល់