ព័ត៌មានជាតិ

Update៖ ញាក់សាច់តែម្ដង!​ ព្រឹកមិញទើបបង្ក្រាបនៅខណ្ឌបឹងកេងកង ឥទ្បូវរកឃើញទីតាំងកែច្នៃគ្រឿងញៀនថ្មីទៀត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ នៅផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបនៅថ្ងៃទី ០៤-ខែធ្នូ-២០១៩ ម៉ោង១០និង១០នាទីព្រឹក។

ផ្នែកតាមចម្លើយសារភាពជនសង្ស័យ០៤នាក់ (ប្រុស២នាក់,ស្រី ២នាក់) ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី ០៣-ខែធ្នូ-ឆ្នាំ២០១៩ ម៉ោង២២និង៣០នាទី ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ១០កញ្ចប់ធំ)។

ការឆែកឆេរនៅទីតាំងខាងលើរកឃើញ ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
-ក្រាមពណ៌ត្នោត ២០កញ្ចប់
-សារធាតុរាវ ៣៨ដប
-សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២)
-ឧបករណ៍ផលិតកែច្នៃមួយចំនួន
-សារធាតុរាវពណ៌ស ១ប៊ីដុង

វត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្ត៕

មតិយោបល់