ព័ត៌មានកីឡា

Thibaut Courtois ៖ Morata ល្អជាង Costa

អ្នកចាំទីប៊ែលហ្ស៊ិក វ័យ២៥ឆ្នាំ Thibaut Courtois បានសរសើរ ខ្សែប្រយុទ្ធចំណូលថ្មី Alvaro Morata ថាមានសមត្ថភាពល្អជាង Diego Costa ។

តាមរយៈសមត្ថភាព និងទេពកោសល្យ របស់ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ពិតជាកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំនាក់អ្នកគាំទក្រុម ក្រុមតោខៀវ Chelsea ។ ក្នុងនោះដែរ The Sun បានឲ្យដឹងថា មិត្តរួមក្រុម និងជាអ្នកចាំទីដៃទី១ របស់ក្រុមតោខៀវ Chelsea កីឡាករ Thibaut Courtois បាននិយាយថា​ Morata ជាខ្សែប្រយុទ្ធដែលមុតស្រួចជាង មិត្តរួមក្រុមរបស់គេម្នាក់ទៀត Diego Costa ។

ជាការពិតណាស់ Morata កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសនោះ ការរកបាន Hat trick ក្នុងជំនួបជាមួយក្រុម Stoke City កាលពីចុងសប្តាហ៍កន្លងមក បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា Morata ពិតជាល្អជាង Costa ឆ្ងាយណាស់។ ម្យ៉ាងវិញទៀត Thibaut Courtois បានឲ្យដឹងទៀតថា Costa គាត់ពូកែតែរកគ្រាប់បាល់ប៉ុណ្ណោះ ព្រោះថាកាយសម្បទាគាត់មាំមួនល្អ និងពោរពេញទៅដោយកម្លាំង។ ផ្ទុយមកវិញ Morata មិនត្រឹមតែ ពូកែរកគ្រាប់បាល់ប៉ុណ្ណោះទេ ខ្សែប្រយុទ្ធវ័យក្មេងអេស្ប៉ាញរូបនេះ មានភាពរហ័សរហួន និងតិចនិចប្រយុទ្ធល្អ ដែលមិនសូវប្រើកម្លាំងបាយនោះទេ។

ដូច្នេះហើយ រវាង Morata និង Costa គឺមានលក្ខណះពិសេសខុសគ្នា ក៍ប៉ុន្តែ Thibaut Courtois ជឿជាក់ថា Alvaro Morata នឹងល្អជាង Diego Costa ក្នុងការប្រកបអាជីពនៅ Chelsea នេះ។

មតិយោបល់