ព័ត៌មានជាតិ

គោយន្តដាច់កង់មុខខាងឆ្វេង រេពេញផ្លូវត្រូវរថយន្តបុកទាំងកំរោល ស្លាប់និងរបួស៧នាក់!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤៦នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិជ័យបង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ត និងគោយន្តកន្ត្រៃយ៍ បានបើកបុកគ្នារហូតបណ្តាលឲ្យស្លាប់មនុស្សម្នាក់ជាបុរស និងប្រុសស្រី៦នាក់រងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5978 បើកបរពីជើងទៅត្បូង បានបុកគោយន្តកន្ត្រៃ ដែលបើកបរពីត្បូងទៅជើង ដោយឈ្មោះ ហៀង ហុន ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យកំពង់ធំ) និងអ្នករួមដំណើរ ៦នាក់ដែលរបួស ទី១ឈ្មោះ រស់ គឹមអ៊ុន ភេទស្រី អាយុ ៦៩ឆ្នាំ (របួសធ្ងន់) ទី២ឈ្មោះ សៅ រ៉ុន ភេទស្រី អាយុ៣៣ឆ្នាំ(របួសធ្ងន់) ទី៣ឈ្មោះ សៅ ហន ភេទប្រុស អាយុ ៥២ឆ្នាំ(របួសស្រាល) ទី៤ ឈ្មោះ សៅ លក្ខណា ភេទស្រី អាយុ៧ឆ្នាំ(របួសស្រាល) ទី៥ឈ្មោះ សៅ រី ភេទស្រី អាយុ ០៤ឆ្នាំ(របួសស្រាល)និងទី៦ ឈ្មោះ ផាន់ សុផា ភេប្រុស អាយុ២ឆ្នាំ(របួសស្រាល)។

អ្នកទាំង ០៧ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកមូលហេតុជាបឋមបង្កឡើងដោយគោយន្តដាច់កង់មុខខាងឆ្វេងហើយរេចូលចំណែកផ្លូវរថយន្តផ្ទុយទិស៕

មតិយោបល់