បន្ទាយមានជ័យៈ គ្រាប់កាំភ្លើងអាការចំនួនមួយកេសដែក ត្រូវបានប្រជាពលរដ្ឋម្នាក់យកទៅប្រគល់ជូនដល់មេប៉ុស្តិ៍នគរបាលព្រំដែន ខណៈប្រទះឃើញគេប្លុងចោលក្នុងចម្ការរបស់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
លោកមេប៉ុស្តិ៍ក្រឡចាស់បានប្រាប់អង្គភាព Post Newsថា គ្រាប់អាការចំនួនមួយកេសស្មើនឹង៥៥០គ្រាប់ត្រូវបានលោកស្រី ឃឹម ស្រីប៉ុន អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័យកមកប្រគល់ឲ្យលោកមេភូមិ បន្ទាប់ពីគាត់បានទៅភ្យួរដីដាំដំឡូងម៉ី ហើយបានប្រទះឃើញ។ រួចលោកមេភូមិក៏បានយកមកប្រគល់ឲ្យលោកជានាយប៉ុស្ដិ៍នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ដើម្បីរក្សាទុក។
លោក ព្រាប ធារិទ្ធ មេប៉ុស្តិ៍ក្រឡចាស់បានបញ្ជាក់ថា គ្រាប់អាកា៤៧នេះនៅមានគុណភាព៩០ភាគរយ អាចប្រើប្រាស់បាន។ គ្រាប់នេះ គឺត្រូវបានកប់ទុកកាលពីសម័យសង្គ្រាម ព្រោះតំបន់នេះជាតំបន់សមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកតែក្រោយសុខសន្តិភាពក៏កប់ចោលហើយដកទ័ពចេញទៅ៕
មតិយោបល់