ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយចោទក្រុមយោធាចំពោះការសម្លាប់រង្គាលជាបន្តបន្ទាប់កាលពីខែមុខនៅភាគពាយព្យប្រទេស។ ស្ថានបេសកកម្មប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិបានចុះផ្សាយលិខិតនោះនៅថ្ងៃអង្គារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ នៅក្នុងលិខិតនោះលោក Kyaw Moe Tun បានសរសេរថា ក្រុមទាហានបានធ្វើទារុណកម្មនិងបានសម្លាប់បុរសចំនួន៦នាក់នៅក្នុងភូមិមួយក្នុងទីប្រជុំជន Kani កាលពីដើមខែកក្កដាហើយថា ជាលទ្ធផលពលរដ្ឋចំនួន១ម៉ឺននាក់បានរត់គេចចេញពីតំបន់នោះ។ លោកបានសរសេរទៀតថា នៅជិតដំណាច់ខែនោះសាកសពចំនួន១៣បានត្រូវរកឃើញនៅជិតភូមិ Zee Pin Twin បន្ទាប់ពីការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខនិងយុទ្ធជនមូលដ្ឋាន។…
មតិយោបល់