ព័ត៌មានជាតិ

ប៉ាគីស្ថានផ្ដល់សម្ភារករិយាល័យជូនក្រសួងការបរទេសកម្ពុជា

ភ្នំពេញៈ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឡុង វិសាលោ រដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយជាសម្ភារការិយល័យ ពីស្ថានទូតប្រទេសប៉ាគីស្ថាន ដែលពិធីនេះ ប្រគល់ដោយលោកឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថាន ប្រចាំនៅកម្ពុជា។

សម្ភារការិយាល័យ ដែលទទួល រួមមាន ១-Sony projector VPL-FX30 ចំនួន១គ្រឿង ២-Laptop Dell (Latitude E6440) ចំនួន៧គ្រឿង ៣-Laptop Dell (Latitude E5570) ចំនួន១គ្រឿង ៤-MRS-AV-84ElectricScreen (Monitor InRoller) ចំនួន១គ្រឿង និងទី៥-HP Scranjet5509(L1910-5590) ចំនួន៥គ្រឿង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០-២០១៤ ស្ថានទូតប៉ាគីស្ថាន បានផ្តល់នូវ Computers &Moniter សរុបចំនួន៤៥គ្រឿង និងម៉ាស៊ីន printers សរុបចំនួន២០គ្រឿង ម៉ាស៊ីនថតចម្លង ចំនួន៧គ្រឿង និងទឹកថ្នាំ៥ប្រអប់។ កាលពីឆ្នាំ២០១៥ ប្រទេសប៉ាគីស្ថាន បានផ្តល់ជូនក្រសួងការបរទេស នូវ Internet Switches ចំនួន៥ Server ចំនួន១គ្រឿង និងScanner ចំនួន11គ្រឿង។

ប្រទេសប៉ាគីស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតល្អជាមួយគ្នា ហើយប៉ាគីស្ថាន ក៏ជាដៃគូរសហការអភិវឌ្ឍន៏ជាមួយបណ្តាប្រទេសក្នុងសហគមន៏អាស៊ានយ៉ាងល្អផងដែរ៕

photo_2016-06-03_16-33-05photo_2016-06-03_16-08-40photo_2016-06-03_16-33-02photo_2016-06-03_16-08-38photo_2016-06-03_16-08-47

មតិយោបល់