ព្រះវិហារៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានករណីផ្ទុះធុងខ្យល់បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប៉ះកង់រថយន្ត រស់នៅភូមិ/ឃុំខាងលើ បានបញ្ឆេះម៉ាស៊ីនដើម្បីបញ្ចូលខ្យល់ក្នុងបំពង់សម្រាប់ទុកសប់កង់រថយន្ត ប៉ុន្តែសង្ស័យនាឡិកាវាស់ស្ទង់ខ្យល់ខូចស្វ័យប្រវត្តិ ធ្វើឲ្យម៉ាស៊ីនមិនរលត់ចេះតែបញ្ឆេះបញ្ជូលខ្យល់រហូតហួសចំណុះផ្ទុះបែកធុងខ្យល់ និងសម្ភារៈផ្សេងទៀតទៅត្រូវជនរងគ្រោះ បណ្ដាលឲ្យដាច់ជើងឆ្វេងត្រឹមក្បាលជង្គង់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងពិនិត្យមើល និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់