ក្រុមកំពុងលេងឡើងជើង Manchester City បានឡើងទៅឈរកំពូលតារាងពូល F បណ្តោះអាសន្ន បន្ទាប់ពី យកឈ្នះក្រុមខ្លាំងមកពីអ៊ុយក្រែន Shakhtar Donetsk ក្នុងលទ្ធផល ២-០ ។
ជ័យជម្នះ ២-០ ដែលក្រុម Man City អាចធ្វើបានលើក្រុម Shakhtar Donetsk យប់មិញនេះ បានធ្វើឲ្យក្រុមជើងខ្លាំងអង់គ្លេសមួយនេះ ឈ្នះ២ប្រកួតផ្ទួនៗគ្នាហើយ នៅ Champion League ។ ២គ្រាប់របស់ក្រុម Man City រកបាននៅតង់ទី២ ទាំងអស់ដែលរបានដោយ ខ្សែបម្រើប៊ែលហ្ស៊ិក Kevin De Bruyne នៅនាទីទី ៤៨ និងខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅនាទីទី៩០។ ក្នុងនោះដែរ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានធ្វើឲ្យខកខានរកគ្រាប់បាល់១គ្រាប់ តាមរយៈការស៊ុតបាល់ ១១ម៉ែត្រមិនចូលនៅនាទីទី ៧២។
តាមរយៈការប្រកួតនេះ ក្រុម Man City មាន ៦ពិន្ទុក្នុងដៃឈរកំពូលតារាង ខណៈក្រុម Napoli និង Shakhtar Donetsk មាន ៣ពិន្ទុដូចគ្នា ចំណែកក្រុម Feyenoord មិនទាន់មានពិន្ទុក្នុងដៃឡើយ។ ដូច្នេះហើយ ក្នុងពូល F នេះប្រហែលជាមិនមានការលំបាកឡើយសម្រាប់ក្រុម Manchester City ក្នុងកាឡើងទៅកាន់វគ្គបន្តទៀត។
https://www.youtube.com/watch?v=9KNL4i_odIo&t=63s
មតិយោបល់