ព័ត៌មានកីឡា

Liverpool បន្តស្មើលើកទី២

ក្រុមហង្សក្រហម Liverpool ដូចជាមិនទាន់ចាប់ផ្តើម ការវិលត្រឡប់ទៅកាន់ Champion League វិញយ៉ាងល្អឡើយ ដោយ ២ប្រកួតកន្លងមកនេះ លេងបានត្រឹមស្មើ​ប៉ុណ្ណោះ។

ក្នុងការធ្វើដំណើរទៅកាន់ទឹកដីរុស្ស៊ី ដើម្បីជួបជាមួយក្រុម Spartak Moscow ក្រុមហង្សក្រហម Liverpool​ នៅតែមិនអាចរក ៣ពិន្ទុបានដដែល ដោយលេងបានត្រឹមស្មើ​១-១​ ។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ​ Spartak Moscow បានរកគ្រាប់បាល់នាំមុខមុន ដោយការស៊ុតរបស់កីឡាករ Fernando នៅនាទីទី២៣​ ក៍ប៉ុន្តែ លេងមិនទាន់បានប៉ុន្មាននាទីស្រួលបួលផង ពោលនៅនាទីទី ៣១​ខ្សែបម្រើប្រយុទ្ធប្រេស៊ីល របស់ក្រុមហង្សក្រហម Liverpool កីឡាករ​ Philippe Coutinho បានរកគ្រាប់បាល់ តាមស្មើមកវិញ។

យ៉ាងណាវិញ ក្រុមទាំង បានត្រឹមវាយបកគ្នាទៅវិញទៅមកទៀតប៉ុណ្ណោះ ដោយមិន​អាចទម្លាយសំណាញ់គ្នាបានឡើយ។ ចំណែកនៅក្នុងពូល E​ នេះដែរ ក្រុមអេស្ប៉ាញ Sevilla បានយកឈ្នះក្រុម Maribor ក្នុងលទ្ធផល ៣-០​ ដើម្បីឡើងទៅឈរកំពូលតារាង បណ្តោះអាសន្ន ខណៈក្រុម Liverpool និង Spartak Moscow មាន​២ពិន្ទុដូចគ្នា ឈរលេខ ២និង លេខ៣ក្នុងពូល ចំណែកក្រុម Maribor ឈរបាតតារាង មានត្រឹម ១ពិន្ទុក្នុងដៃ។

ដូច្នេះហើយ សម្រាប់ការប្រកួតក្រោយនេះ ក្រុមហង្សក្រហម Liverpool មានសង្ឃឹមច្រើនក្នុងការរក ៣ពិន្ទុ ព្រោះថាក្រុមខ្លាំងអង់គ្លេសមួយនេះ ប៉ះក្រុមបាតតារាង Maribor ប៉ុណ្ណោះ។

https://www.youtube.com/watch?v=OJfrng0ahq8

មតិយោបល់