ព័ត៌មានកីឡា

Real ចង់ដូរ Kovacic ជាមួយ Dele Alli

ក្រុមស្តេចស Real Madrid កំពុងតែត្រៀម ធ្វើការដោះដូរកីឡាករ នៅខែមករាខាងមុខនេះជាមួយក្រុម Tottenham Hotspur របស់អង់គ្លេស បន្ទាប់ពីការចាប់ផ្តើមរដូវកាល​ មិនសូវកាក់កបសោះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Real Madrid កំពុងតែចង់បានខ្សែបម្រើវ័យក្មេង Dele Alli ពីក្រុម Tottenham ដើម្បីយកមកបំពេញបន្ថែមចំណុចខ្វះខាតរបស់ក្រុមដែលកំពុងកើតមាននៅពេលនេះ។ ក្នុងនោះដែរ លោក Florentino Perez បានទទូចដល់ Zidane ឲ្យទិញយក Alli ឲ្យបាននៅខែមករាខាងមុខនេះ ខណៈក្លិប Real Madrid អាចដោះដូរខ្សែបម្រើ Mateo Kovacic និងបន្ថែមទឹកប្រាក់មួយចំនួនដល់ Spurs ក្នុងការដោះដូរកីឡាករនេះ។ ជាការពិតណាស់ Kovacic ពិតជាពិបាកក្នុងការប្រជែងតំណែង នៅ Real Madrid ណាស់ ព្រោះថា Toni Kroos, Luka Modric និង Casemiro សុទ្ធសឹងជាជម្រើសយ៉ាងប្រសើរសម្រាប់លោក Zidane ។ ក៍ប៉ុន្តែ សម្រាប់ Alli វិញនឹងមានអនាគត់ល្អប្រសិនបើផ្លាស់ទៅកាន់​ Real Madrid ព្រោះថា សមត្ថភាព កីឡាករវ័យក្មេងអង់គ្លេសរូបនេះ អាចទៅប្រជែងជាមួយកីឡាករឆ្នើមៗ នៅ Real Madrid បាន។

ដូច្នេះហើយ ក្រុម Real Madrid នឹងធ្វើការដោះដូរថែមលុយជាមួយក្រុម Tottenham នៅខែមករាខាងមុខនេះ ប្រសិនបើ Spurs យល់ព្រមមែននោះ Dele Alli នឹងផ្លាស់មកកាន់ Real Madrid ហើយ Mateo Kovacic នឹងត្រូវទៅកាន់ Tottenham វិញ។

មតិយោបល់