ព័ត៌មានជាតិ

ស្រវឹងខ្លាំងពេក ដួលផ្កាប់មុខលើដី បាន១០នាទីស្រាប់តែស្លាប់!

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ផឹកស្រវឹង បានដួលផ្កាប់មុខទៅលើដី បានប្រហែល១០នាទី ស្រាប់តែដាច់ខ្យល់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ខោន សុខា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមនុស្សផឹកស្រាជាប្រចាំ បានអង្គុយដកស្មៅ កន្ត្រាំងបាយសរនៅពីមុខផ្ទះរបស់ខ្លួនក្រោមដើមកន្តួត ក្នុងអាការៈស្រវឹង ហើយក៏បានដួលផ្កាប់មុខទៅលើដី ឃើញដូចនោះឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិជាមួយគ្នា អង្គុយនៅលើគ្រែក្បែរនោះឃើញក៏ស្ទុះទៅលើកតែលើកមិនរួច ក៏ហៅអ្នកនៅក្បែរនោះមកជួយលើកដាក់លើគ្រែ បានប្រហែល១០នាទី ក្រោយមកឈ្មោះ ខោន សុខា ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យហើយនោះ បានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់