ព័ត៌មានជាតិ

ថ្ងៃទី៣ មិថុនា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សម្នាក់ របួស១២នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានកើតឡើងចំនួន៥លើក សម្លាប់មនុស្សម្នាក់ ក្នុងនោះ បង្កឲ្យរបួសធ្ងន់ស្រាល១២នាក់។

របាយការណ៍ពីនាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ មិថុនានេះ (គិតចាប់ពីម៉ោង២រសៀល ថ្ងៃទី២ មិថុនា ដល់ម៉ោង២រសៀល ថ្ងៃទី៣ មិថុនា) គ្រោះថ្នាក់ចរាចរណ៍កើតឡើង៥លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់១២នាក់ (ស្រីម្នាក់) ក្នុងនោះ ក៏បណ្ដាលឲ្យខូចយានយន្តសរុប៩គ្រឿង រួមានមានម៉ូតូ៨គ្រឿង និងរថយន្តធុនតូច១គ្រឿង។

បើតាមរបាយការណ៍ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ រួមាន ល្មើសល្បឿន១លើក (ស្លាប់ម្នាក់) បត់ក្នុងស្ថានភាពគ្រោះថ្នាក់២លើក មិនប្រកាន់ស្ដាំ១លើក និងស្រវឹង១លើក ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៧នាក់)។

គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន៣លើក ផ្លូវខេត្តក្រុង២លើក ដែលមានខេត្តព្រៃវែង ១លើក ស្លាប់ម្នាក់ ត្បូងឃ្មុំ១លើក របួស៤នាក់ និងពោធិ៍សាត់២លើក របួស៤នាក់។

នៅថ្ងៃទី៣ ខែមិថុនានេះដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តល្មើសសរុបទូទាំងប្រទេសមានចំនួន៣,៧២១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៣៦១គ្រឿង និងពិន័យសរុបបាន ២,៣៦០គ្រឿង៕

photo_2016-06-03_18-10-47photo_2016-06-03_18-10-54photo_2016-06-03_18-10-58photo_2016-06-03_18-10-59

មតិយោបល់