ព័ត៌មានជាតិ

កុងត្រូលជជុះ តាមដងផ្លូវ នៃខេត្តក្រចេះ ត្រូវបានបង្ក្រាប

ក្រចេះ៖ កុងត្រូលជជុះ ដាក់ចាំប្រដេញឡានដឹកឈើ និងដឹកបទល្មើសនានាតាមដងផ្លូវ ត្រូវបានបង្ក្រាបយកមកធ្វើការអប់រំ កុំឲ្យពួកគេទៅធ្វើសកម្មភាពខុសច្បាប់ បន្តទៅទៀត។ ការបង្ក្រាបនេះ បានធ្វើឡើង នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្ពានទេ ភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងការបង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៨នាក់ ដែលគេដឹងថា ជាក្រុមអង្គការមិនមានស្នាក់ការច្បាស់លាស់ ជិះកាមរីពណ៌គូទស្វិត ទៅដាក់កុងត្រូលនៅចំណុចខាងលើ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំណែនាំពួកគេកុំមកបន្តសកម្មភាពខុសច្បាប់បន្តទៅទៀត បើមិនរាងចាលពួកគេនឹងប្រឈមផ្លូវច្បាប់ជាក់ជាមិនខាន។

ពាក់ព័ន្ធករណីបង្ក្រាបនេះ ប្រជាពលរដ្ឋបានសំណូមពរថា ការចាប់បង្ក្រាបមិនមែនចាប់បង្ក្រាបតែលើបុគ្គលិកអង្គការ ឫស្ថាប័នកាសែតនោះទេ ត្រូវចាប់បង្ក្រាបទាំងអស់ មិនថា អ្នកនោះជាសមត្ថកិច្ច ឬខ្សែស្រឡាយបុគ្គលណានោះទេ ត្រូវអនុវត្តឲ្យមានភាពស្មើគ្នា ទើបយុត្តិធម៌ និងដើម្បីឲ្យពលរដ្ឋគាត់ស្ងប់ចិត្ត៕

VID-20160603-WA0001_8228VID-20160603-WA0001_28583VID-20160603-WA0001_23619

មតិយោបល់