ព័ត៌មានជាតិ

ក្រុមចោរ៣នាក់ ឆក់ទូរសព្ទបានសម្រេច ជិះរត់គេចមិនរួចជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាចោរឆក់យ៉ាងសកម្មចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពី ស្ត្រីម្នាក់បានហើយព្យាយាមជិះ ម៉ូតូរត់ទៅ បុករថយន្តមួយគ្រឿងទៀតដួលនោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៨៤ កែងនិងផ្លូវលេខ ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៣នាក់ដែលបានចាប់ឃាត់ខ្លួនមានទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ង្វៀង ទ្រីមីលិន ភេទទី៣ (ស្រីធ្វើ ប្រុស) អាយុ ២២ឆ្នាំ និងទី៣-សរ រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយពេទ្យកាល់ម៉ែត ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។ចំណែកឯនារីរគ្រោះមានឈ្មោះ ឆេង ចិន្តា អាយុ ៣១ឆ្នាំ មុខរបជាបុគ្គលិក បម្រើការ ងារនៅក្នុងហាងម្ហូបចិនមួយកន្លែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញដែរ។មុនពេលកើតហេតុ ស្ត្រីរង គ្រោះបានដើរចេញពីកន្លែងធ្វើការរបស់នាងទៅផ្ទះវិញ ដោយ និយាយទូរស័ព្ទម៉ាក Iphone5 របស់នាង បណ្តើរនៅ តាមផ្លូវសុខៗនោះ ក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួន ៣នាក់ នាំគ្នាជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AI-៥៤១៤ មួយគ្រឿងមកឆក់យកទូរស័ព្ទដៃរបស់នាង។ ពេលនោះនាងក៏ស្រែកឆោឡោ ឡើងធ្វើឲ្យពួកគេភ័យក៏ជិះ ម៉ូតូទៅបុកនិងរថយន្តមួយគ្រឿង បណ្តាលឲ្យដួលនិងចាប់ខ្លួនបានទាំង ៣នាក់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បាននាំខ្លួនពួកគេទាំង ៣នាក់ មកកាន់នគរបាលប៉ុស្តិ៍ស្រះ ចកនិងធ្វើការ ប្រគល់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងនោះទៅឲ្យជនរងគ្រោះវិញ និងកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌដូនពេញចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៀតផងដែរ៕

មតិយោបល់