ព័ត៌មានជាតិ

ឈើប្រណិតជាច្រើនម៉ែត្រគូបត្រូវបាននាំឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងគីឡូ៩ (មានវីដេអូ)

បាត់ដំបងៈ ឈើប្រណិតជាច្រើនម៉ែត្រូវគូបត្រូវនាំឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងគីឡូ៩ ដោយប្រជាពលរដ្ឋបានប្រទះឃើញឈើប្រណិតជាច្រើនដែលបានឈ្មួញនាំមកទម្លាក់គរទុករង់ចាំនាំចេញទៅប្រទេសថៃ ក្នុងចំណុចភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីបានប្រទះឃើញឈើជាច្រើននោះហើយ ប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មាន ហើយក្រោយពីបានថតយករូបភាពរួច ក៏បានទំនាក់ទំនងទៅលោក លី ជូបៀង មេខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងដើម្បីឲ្យជំនាញចុះមកត្រួតពិនិត្យតាមរយៈលេខទូរសព្ទ ០៩២ ១៧៧ ៧៩១ លោកបាន ប្រាប់អ្នកយកព័តិថា ឈើដែលនាំមកស្តុបទុកនៅភូមិឃុំខាងលើជាឈើមានច្បាប់និងសំរាប់កសាងផ្ទះ ហើយបិទទូរសព្ទតែម្តង។

ប្រភពព័ត៌មានត្រង់ចំណុចស្តុកឈើបានឲ្យដឹងថា កន្លងមកឈ្មួញដែលអ្នកភូមិស្គាល់ឈ្មោះ (ហៅម៉ែកញ៉្ញា)បានយកឈើមកស្តុកទុកនៅទីនេះរាល់តែជើង និងប្រគល់ឲ្យសមត្ថកិច្ចរត់ការបង់ផ្លូវឲ្យសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនក្នុងស្រុក ដូចជា កម្លាំងយោធាសឹករងស្រុកសំពៅលូន កម្លាំងនគបាលការពារព្រំដែនលេខ៨១៧ កម្លាំងអាជ្ញាធសមត្ថកិច្ចក្នុងស្រុកផងដែរ ជាពិសេសគឺរត់ការផ្លូវជូនដំណឹងដល់មេប៉ុស្តិ៍រដ្ឋបាលព្រៃឈើប្រចាំស្រុកសំពៅលូន លោក វណ្ណា ផងដែរ៕

photo_2016-06-03_21-20-01photo_2016-06-03_21-20-04photo_2016-06-03_21-20-07

https://youtu.be/j3HDSKYqI8E

https://youtu.be/68hznMIEfmw

មតិយោបល់