កណ្តាលៈ កម្មករប្រមាណជាង៣០នាក់ បានដួលសន្លប់ជាបន្តរបន្ទាប់ ខណៈដែលមានក្លិនឆ្អាប និងឈ្ងៀមឈួលចូល។
ហេតុការណ៍នេះបាន កើតហេតុនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១០នាទីព្រឹក នៅរោងចក្រឥណ្ឌូចតំបន់7NG នៅភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា បណ្តាលមកពីមានក្លិនឆ្អាបនិងឈ្ងៀម កម្មករកម្មការិនីចំនួន១៦០៥នាក់ស្រី១៤២៧នាក់ កម្មករកម្មការិនីបានដួលសន្លប់ប្រហែល៣០នាក់។ បន្ទាប់មករដ្ឋបាលរោងចក្របានដឹកកម្មករមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
សមត្ថកិច្ចបានន្តថាក្រោយពីកើតហេតុខាងរោងចក្របានឱ្យកម្មករសម្រាកនិងអ្នកបានដួលសន្លប់ក៏បានចេញពីមន្ទីរទៅផ្ទះវិញផងដែរ៕
មតិយោបល់