ឧត្តរមានជ័យៈ លោកអធិការស្រុកត្រពាំងប្រាសាទ បានប្រាប់ Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះខ្ទមមួយកន្លែង បណ្តាលឲ្យបុរសម្នាក់ ដែលជាកូនម្ចាស់ផ្ទះត្រូវអគ្គិភ័យឆាបឆេះស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់បន្ថែមថា ខ្ទមដែលអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើប្រក់ដំបូលសង្ក័សី ជញ្ជាំងក្តារ ហើយដោយសារតែទំហំនៃអគ្គិភ័យនេះខ្លាំងក្លាពេក ទោះបីជាមានការអន្តរាគមន៍ជួយពន្លត់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏មិនអាចទប់ស្កាត់បានដែរ ពោលគឺត្រូវអគ្គិភ័យឆេះអស់គ្មានសល់ហើយថែមទាំងស្លាប់កូនប្រុសថែមទៀត៕
មតិយោបល់