ព្រះវិហារៈ លោកអធិការរងស្រុករវៀង ទទួលផ្នែកចរារចណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តម៉ាកKA បណ្តាលឲ្យតានិងចៅស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរយាយមៀវ ភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់