វាជារឿងមួយដែលមិនគួរឲ្យជឿសោះឡើយ ថាបុរសក៏អាចកើតមានជំងឺមហារីកសុដន់ ដូចទៅនឹងស្ត្រីដូចគ្នា។ជំងឺមហារីកសុដន់ជាជំងឺកម្ររមែនពិតសម្រាប់បុរសតែបើកើតឡើងហើយ នោះពិតជាធ្ងន់ធ្ងរជាងស្ត្រីទៅទៀត។
រោគសញ្ញាដែលកើតឡើងដោយសារតែមហារីកសុដន់ចំពោះបុរស ហាក់ដូចជាស្តែងយ៉ាងយឺតៗជាទីបំផុត ដែលធ្វើឲ្យបុរសមិនដឹងខ្លួនថាកើតជំងឺមួយនេះ ហេតុដូចនេះការព្យាបាលក៏កាន់តែយឺតយ៉ាវ។
ជំងឺមហារីកសុដន់នេះដែរ ភាគច្រើនកើតឡើងចំពោះបុរសដែលមានអាយុ ៦៣ ឆ្នាំ ខណៈដែលស្ត្រី អាយុ ៥៩ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា បុរសដែលកើតជំងឺមហារីកសុដន់ អាចរស់នៅតិចជាងស្ត្រីដែលកើតជំងឺមហារីក ២ ឆ្នាំ ៕
មតិយោបល់